ខេត្តតាកែវបញ្ចូលយុវជន ៦០២នាក់ ជាសមាជិក CPP


Member 602 19 07 16 2 copy

     យុវជនចំនួន ៦០២នាក់ មកពីតាមវិទ្យាល័យចំនួន៧ ក្នុងស្រុកទ្រាំងខេត្តតាកែវ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។

     ពិធីនោះបានធ្វើឡើង កាលពីថ្ងៃទី១៦ ខែកក្កដា ចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកទ្រាំងខេត្តតាកែវ ក្រោមវត្តមានសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកទ្រាំង លោកវេជ្ជបណ្ឌិត សុខ ផេង

     តំណាងយុវជន ៦០២នាក់ បានឡើងប្តេជ្ញាចិត្តថា នឹងអនុវត្តទៅតាមគោលការណ៍របស់បក្ស ក្នុងការធ្វើសកម្មភាពបំរើផលប្រយោជន៍ជាតិ និងប្រជាជន ។ លោកវេជ្ជបណ្ឌិត សុខ ផេង ក៏បានមានប្រសាសន៍ ក្រើនរំលឹកឲ្យសមាជិកគណបក្សថ្មី ឲ្យគោរពឲ្យបានខ្ចប់ខ្ជូននូវលក្ខន្តិកៈបក្ស គណបក្សប្រជាជនកម្ពុជា ពិសេសគោរពច្បាប់សង្គម ឲ្យក្លាយជាយុវជនគំរូ រួមមានគោរពច្បាប់ចរាចរ ហើយជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

Member 602 19 07 16 4 copy  Member 602 19 07 16 3 copy