ឯកឧត្តម ទេព ងន អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងគម្រប់ខួប៩ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម


នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងគម្រប់ខួប៩ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម នៅភូមិគ្រឹះសម្តេច ជា ស៊ីម។