នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ៣គ្រួសារ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនអ្នកជំងឺចំនួន ០៣គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០០,០០០រៀល ព្រមទាំងប្រគល់ថវិកាចំនួន ១០០,០០០រៀល ដល់ប្រជាកាពារភូមិដើម្បីទិញសំលៀកបំពាក់ ដែលចំណាយថវិកាសរុបចំនួន ៧០០,០០០រៀល៕