អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់អាគាររដ្ឋបាលឃុំជ្រោយប្រស់


ថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់អាគាររដ្ឋបាលឃុំជ្រោយប្រស់ ក្នុងស្រុកកោះកុង ទទួលស្វាគមន៍ពីលោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង លោកមេឃុំ ជំទប់ សមាជិកឃុំ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំផងដែរ។
លោកអភិបាលរង បានលើកឡើងថា ដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ខេត្តកោះកុងក៏ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងពេលនេះមិនតែឃុំជ្រោយប្រស់ប៉ុណ្ណោះទេ ឃុំត្រពាំងរូង ឃុំតាតៃ បានសាងសង់ជិតរួចរាល់ហើយដែរ គឺជាអាគាររដ្ឋបាល ជាលក្ខណៈស្តង់ដារ សម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែខិតមកជិតបងប្អូន។ សូមបងប្អូនទាំអៗងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ អោយបានគ្រប់ៗ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ កាន់តែរីកចំរើនថែមទៀត ព្រមទាំងបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋ៕