នារសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធាទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម Shang Fulin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ទេព ងន បានអនុញ្ញាតឲ្យគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្តែងការគួរសម
