អភិបាលក្រុងព្រៃវែង និងលោកចៅសង្កាត់កំពង់លាវ បានដឹកនាំកម្មករធ្វើការជួសជុលរង្វង់មូលផ្កាឈូក កណ្តាលក្រុងព្រៃវែង


រសៀលថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៨ លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោកចៅសង្កាត់កំពង់លាវ បានដឹកនាំកម្មករធ្វើការជួសជុលរង្វង់មូលផ្កាឈូក កណ្តាលក្រុងព្រៃវែង ដែលរងការខូចខាតខឿនផ្នែកខាងក្រោម ស្ទើរតែទាំងស្រុង ដោយសារការបើកបរ របស់រថយន្តសណ្តោងធំ មិនប្រុងប្រយ័ត្នគៀរង្វង់មូលផ្កាឈូកនេះ ។

ក្នុងនាមរដ្ឋបាលក្រុង លោកម៉ននី បណ្ឌិត បាននិងកំពុងធ្វើការជួសជុល រង្វល់មូលផ្កាឈូកនេះឡើងវិញ និងបានចុះ ពិនិត្យមើលគម្របលូដែលមានសភាពទ្រុឌទ្រោម ដែលអាចបង្ករភាពគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋពេលធ្វើដំណើនិងកំពុងធ្វើកំរបលូថ្មីមកដាក់ជំនួសកំរបលូចាស់ឡើងវិញ ។