លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់ឡានពេទ្យសង្គ្រោះ ០៣គ្រឿង តាមរយៈ ក្រុមហ៊ុនអេសវី អីនធឺណាស្យូណាស់ ជូនមន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគល់រថយន្តសង្គ្រោះ០៣គ្រឿង ជូនដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ពីលោកឧកញ៉ា ស៊្រីអាឡានឡឹម (Sri Alan Lim) នាយកក្រុមហ៊ុនអេសវី អីនធឺណាស្យូណាស់ (SV INTERNATIONAL) នៃប្រទេសម៉ាឡេស៊ី ានារសៀលថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

បន្ទាប់ពីទទួលបានរថយន្តពេទ្យសង្គ្រោះបន្ទាន់៣គ្រឿងនេះ ភ្លាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានប្រគល់បន្តទៅដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ចំនួន ០២គ្រឿង និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចំនួន ០១គ្រឿង សម្រាប់ប្រើប្រាស់ផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។