លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៣,៩០០ ម៉ែត្រ នៅសង្កាត់ស្ទឹងវែង


ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៣,៩០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ នៅសង្កាត់ស្ទឹងវែង និងដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ៧,១០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
លោកជំទាវ បានលើកឡើងថា ទាំងនេះជាសមិទ្ឋផលថ្មី របស់បងប្អូននៅក្នុងសង្កាត់ស្ទឹងវែង ធ្វើយ៉ាងណាអោយបងប្អូនបានធ្វើដំណើរងាយស្រួលទៅផ្សារ ទៅសាលារៀន ទៅវត្ត ដឹកជញ្ជូនផលកសិកម្មនានា ព្រមទាំងចូលរួមក្នុងឱកាសនេះក៏សូមចូលរួមអបអរសាទរបងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្មាច់មានជ័យ ដែលបានផ្លូវបេតុងដ៏ល្អ នឹងសូមអោយបងប្អូនជួយថែទាំអោយបានល្អប្រសើរ ទុកប្រើប្រាស់អោយបានយូរ សូមបញ្ជាក់ថាគម្រោងទាំងនេះ ជាគម្រោងវិនិយោគរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាផ្តល់ជូនបងប្អូនដែលមានតម្រូវការនៅតាមមូលដ្ឋានផ្ទាល់។
ក្នុងឱកាសនេះដែរ លោកជំទាវ សូមអរគុណ ចំពោះបងប្អូនទាំងអស់ ដែលតែងតែចូលរួម គាំ ទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។ លោកជំទាវ បានអំពាវនាវអោយបងប្អូនចូលរួមបំពេញកាតព្វកិច្ច ជាពលរដ្ឋ ដោយត្រូវទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមបន្តគាំទ្រ គណបក្ស ប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី២០ គឺគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត៕