នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកកណ្តាលស្ទឹង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ស្រុក ឃុំ ភូមិ ស្តីពីគោលការណ៍សំខាន់ៗក្នងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការក្នុងរដ្ឋបាល ស្រុក ឃុំ ភូមិ សរុបចំនួន ៣០៦ នាក់។