ពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពស្តីពី ការបង្ការទប់ស្កាត់ អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ នៅសាលា ខេត្តរតនគិរី


នាថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរេទ្ធិសក័ ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្តរតនគីរី និងគណកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្រ្តីនិងកុមារខេត្តរតនគិរី បានរៀបចំពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពស្តីពី ការបង្ការទប់ស្កាត់ អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ នៅសាលា ខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ គង់ ស៊ីផា អភិបាលរងនៃគណៈអភិបាល ខេត្តរតនគិរី និងលោក ប្រូស ហ្គ្រេន ប្រធានកិច្ចការពារកុមារនៃអង្គការ Unicef ប្រចាំប្រទេសកម្ពុជា ដែលមានអ្នកចូលរួមប្រមាណជាង១៤០នាក់ មកពីស្ថាបន័ពាក់ពន្ធ័ អង្គការដៃគូរអភិវឌ្ឍ មន្ទីរពាក់ព័ន្ធ និងបណ្តាស្រុក ទាំងអស់ជុំវិញខេត្ត ។
ផែនការនេះបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពគ្រោះថ្នាក់ និងអំពើហិង្សាលើកុមារ ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតលើ វិស័យសុខមាលភាពកុមារ ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ឧត្តុងឧត្តមនេះ ជូនក្រសួងពាក់ពន្ធ័ និងអាជ្ញាធរមានសមត្ថកិច្ច ទទួលខុសត្រូវគ្រប់គ្រងនិងដោះស្រាយ។