នៅល្ងាចថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨
ឯកឧត្តម ឡេង ប៊ុងតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញចូលរួមសំណេះសំណាល និងពិធីស្រាយបួសជាមួយបងប្អូនសាសនិកខ្មែរឥស្លាម នៅវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាឱកាសនោះឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងភេសជ្ជៈទឹកក្រូចដល់វិហារដើម្បីចាក់ចែកប្រើប្រាស់ក្នុងពិធីស្រាយបួសផងដែរ៕
ឯកឧត្តម ឡេង ប៊ុងតេង អញ្ជើញចូលរួមសំណេះសំណាល និងពិធីស្រាយបួសជាមួយបងប្អូនសាសនិកខ្មែរឥស្លាម នៅវិហារឯករង្សី
