ឯកឧត្ដម​ ឡូយ សុផាត អញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំសៀមបូក


ឃុំសៀមបូក​ ស្រុក​សៀមបូក​ ខេត្តស្ទឹងត្រែង​ នៅព្រឹកថ្ងៃអង្គារ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ឋិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម​ ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងបាន អញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំសៀមបូក និងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា។