សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម បញ្ញារ៉ាក់ ភូនសាប់ ( Panyarak Poolthup ) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម


ព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បញ្ញារ៉ាក់ ភូនសាប់ ( Panyarak Poolthup ) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា។
សម្តេចភក្តី បានថ្លែងជឿជាក់ថា ឯកឧត្តម ឯកអគ្គរាជទូត នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនយើងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ព្រឹទ្ធសភា ក្រសួង ស្ថាប័នានា និងរូបសម្តេចផ្ទាល់ បានត្រៀមរួមកិច្ចសហការជិតស្និទ្ធ ជាមួយឯកឧត្តម និងស្ថានទូតថៃ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំង២ ក៏ដូចជាស្ថាប័ននីតិប្បញ្ញតិ្តយើងទាំង២ផងដែរ….។
សម្តេច ប្រធានព្រឹទ្ធសភា ក៏បាន ប្រសិទ្ធពរជូនឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម៕