ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ ខេត្តកែប


ខេត្តកែប៖ ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ ខេត្តកែបត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់មន្ត្រីអប់រំដែលបានខិតខំបំពេញការងារបានល្អ ដែលនេះក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំខេត្តកែប ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប។

សូមជម្រាបថា មន្ត្រីអប់រំដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការងារនៅខេត្តកែប សរុបចំនួន១៣៨នាក់ ស្រី្ត៥០នាក់ ក្នុងនោះមេដាយមុនីសារាភណ្ឌ ថ្នាក់អស្សឫទ្ធិ១នាក់ មេដាយមាស៣៤នាក់ ស្រី១០នាក់ មេដាយប្រាក់៤២នាក់ ស្រី១៣នាក់ មេដាយសំរឹទ្ធ ៦០នាក់ ស្រី២៦នាក់ និងប័ណ្ណសរសើរ១នាក់៕