ឯកឧត្តម អ៊ុន ចាន់ដា៖ ក្នុងនាមថ្នាក់ដឹកនាំ អាជ្ញាធរ ខេត្ត មិនទុកប្រជាពលរដ្ឋចោលឡើយ ឲ្យតែមានតែមានទុក្ខលំបាក រួមសុខទុក្ខដោះស្រាយបញ្ហាជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់នយោបាយនោះទេ


ប្រសាសន៍ឯកឧត្តម អភិបាលខេត្ត ក្នុងឳកាសឯកឧត្តមអញ្ជើញដោះស្រាយបញ្ហាការទាមទារពីសំណាក់តំណាងប្រជាពលរដ្ឋលើដីស្ថិតនៅតំបន់ស្វាយជ្រុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលត្រូវបានដាក់ចូលជាតំបន់អភិរក្សប្រាសាទព្រះវិហារ នាថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះវិហារ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍គូស បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋដែលមកចូលរួមប្រមាណ៥៨នាក់នេះ ថា ដីនៅតំបន់ស្វាយជ្រុំ និងដីនៅជុំវិញជើងប្រាសាទព្រះវិហារ ដែលបងប្អូនទាមទារនេះ គឺបានដាក់ចូលជាតំបន់អភិរក្ស ចេញដោយព្រះរាជក្រឹត្យ ដូច្នេះខេត្តមិនអាចផ្តល់ជូនបានឡើយ ហើយខេត្តមិនមានវិសាលភាព ឡើយ ព្រោះដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរព្រះវិហារ លើពីនេះទៀត ជាតំបន់អភិរក្ស ការពារ ធនធានធម្មជាតិ បរិស្ថាន ជាពិសេស ប្រាង្គប្រាសាទព្រះវិហារ ក៏ដូចតំបន់ជុំវិញផងដែរ

ជាលទ្ធផល ប្រជាពលរដ្ឋបានព្រមព្រាង ឲ្យខេត្តរកដីនៅតំបន់ក្បែដីអភិរក្ស តែមិនស្ថិតក្នុងដីអភិរក្សនោះឡើយ។ ហើយឯកឧត្តម មានប្រសាសន៍បន្ថែមថា៖ អាជ្ញាធរខេត្ត នឹងខិតខំពិនិត្យលទ្ធភាពសិក្សារកទីតាំងផ្សេង ដែលមិនស្ថិតក្នុងតំបន់អភិរក្ស ដោយសហការគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរព្រះវិហារ ដើម្បីស្វែងដីជូនប្រជាប្រពលដ្ឋឲ្យបានសមរម្យ ស្របតាមនយោបាយឈ្នះ ឈ្នះ និងគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។ហើយឯកឧត្តមអភិបាលខេត្ត សំណូមឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ដើម្បីទុកឳកាសអាជ្ញាធរខេត្ត ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋយើង ។