ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ឡុង សុវណ្ណ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ និងរៀបចំផែនការការងារឆ្ពោះទៅកាន់ការ បោះឆ្នោត


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ២ កើត ខែ អាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ ២០១៨នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណ: កម្មាធិការកណ្តាល និងជាប្រធានគណ: កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ សមាជិកគណ:កម្មាធិការកណ្តាល និងជាអនុប្រធានគណ:កម្មាធិការគណបក្ស
ប្រជាជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ និងរៀបចំផែនការការងារឆ្ពោះទៅកាន់ការ បោះឆ្នោត ព្រមទាំងបានដាក់ទិសដៅសម្រាប់យកទៅអនុវត្តជាក់ស្តែងដល់ប្រធាន អនុប្រធានក្រុមបក្សចុះជួយឃុំទាំង ០៤ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផងដែរ។