ថ្ងៃសុក្រ ៣កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សស្រុកកូនមុំ បានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា សាខាបក្ស ក្រុមបក្ស ដែលពិធីស្ថិតក្រោមវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ព្រមទាំងក្រុមការងារខេត្តចុះជួយស្រុក ឃុំ នៅក្នុងស្រុកកូនមុំទាំងមូល ។