ចូលរួមលើកតម្កើង “អត្តសញ្ញាណជាតិ” ចូលរួមកម្មវិធីបំបែកឯតទគ្គកម្ម “ក្រមាវែងជាងគេលើពិភពលោក” ជឿថាខ្មែរធ្វើបាន


ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស តម្បាញក្រមា នៅវាលព្រះមេរុ នាព្រឹកថ្ងៃចន្ទ ទី៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ មិថុនា ២០១៨។

គោលបំណងនៃកម្មវិធីបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោកនេះ គឺដើម្បីលើកកម្ពស់មោទនភាព កិត្យានុភាពជាតិ លើឆាកអន្តរជាតិ តាមរយៈការបង្កើតស្នាដៃមួយដែលមានការទទួលស្គាល់ជាសកល។
បច្ចុប្បន្ននេះក្រមាត្រូវបានតម្បាញបានប្រវែងជាងមួយពាន់ម៉ែត្រហើយ ដោយមានសាធារណជនចូលរួមតម្បាញបំបែកឯតទគ្គកម្ម ជាងពីរម៉ឺននាក់ផងដែរ។