ឯកឧត្តម អ៊ិត សំហេង អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករខ្មែរ នៅប្រទេសថៃ


(ខេត្តឈុនបុរី ប្រទេសថៃ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករខ្មែរដែលកំពុងបម្រើការងារនៅរោងចក្រ KING PAC INDUSTRIAL CO.,LTD. ជារោងចក្រផលិតថង់ប្លាសស្ទិច ដែលមានពលករកម្ពុជាធ្វើការនៅទីនោះមានចំនួនជាង១ពាន់នាក់ ស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។

ឯកឧត្តមរដ្ឋមន្ត្រី ពិតជាមានក្តីសប្បាយរីករាយ ដែលបានមកជួបសួរសុខទុក្ខបងប្អូនពលករខ្មែរយើង និងអរគុណដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារថៃ ដែលបាន រៀបចំកម្មវិធីជួបជុំនាពេលនេះ។ប្រការនេះ បង្ហាញ ពីកិច្ចសហប្រតិបត្តិការ ដ៏ ជិតស្និទ្ធ រវាង ប្រទេសយើងទាំងពីរ កម្ពុជា-ថៃ ពី ទំនាក់ទំនង ដ៏ ល្អ រវាង រាជរដ្ឋាភិបាល ទាំងពីរ កម្ពុជា-ថៃ និង កិច្ចសហការ យ៉ាង ស្អិតរល្មូត រវាង ក្រសួងការងារ នៃ ប្រទេសទាំងពីរ កម្ពុជា ថៃ ។

ឯកឧត្តមរដ្ឋមន្ត្រី អរគុណក្រុមហ៊ុនថៃ ទាំងអស់ដែលបានទទួលពលករ កម្ពុជា ឲ្យធ្វើការនៅក្នុង សហគ្រាស របស់ខ្លួននិង បាន ផ្ដល់នូវលក្ខខណ្ឌ ការងារ ល្អ ស្របតាមច្បាប់ នៃព្រះរាជាណាចក្រថៃ និង MOU ស្ដីពី កិច្ចសហការលើ វិស័យការងារ នៃប្រទេសទាំងពីរ កម្ពុជា ថៃ។

ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំមកនូវ ការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនខ្មែររស់នៅថៃទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជាប់ជានិច្ច។

ឯកឧត្តមលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រតិភូថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ខេត្ត មកសួរសុខទុក្ខ បងប្អូននៅ ថៃនិងបានកំពុងយកចិត្តទុកដាក់ដល់គ្រួសារបងប្អូនពលករខ្មែរនៅតាមមូលដ្ឋានក្នុងប្រទេសថៃ។ គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា គឺ ផ្ដល់ នូវ ការគាំទ្រ ដល់បងប្អូន ពលករ និង ក្រុមគ្រួសារ។ មិនដូចបក្សប្រឆាំង និង អង្គការក្រៅរដ្ឋាភិបាល ប្រឆាំងមួយចំនួន ចុះមកជួបបងប្អូនយើងនៅក្រៅប្រទេសតែងតែនិយាយភូតកុហក តាំងខ្លួនជាអ្នកជួយពលករ តែតាមពិតបោកប្រាស ទឹកចិត្តបងប្អូនប្រឆាំងស្អប់រាជរដ្ឋាភិបាលដែលខំជួយបងប្អូនពិតប្រាកដ។ តាមពិតពួកនេះមានគំនិតអាក្រក់ មិនទទួលស្គាល់តមៃ្លការងារនិងសិទ្ធរបស់បងប្អូនពលករឡើយ ប្រើពាក្យប្រមាថពលករថា ជាខ្ញុំកញ្ជះគេ ជាវណ្ណៈថោកទាបទម្លាក់កំហុសលើរដ្ឋាភិបាលដែលខំរការងារជូនបងប្អូនពិតប្រាកដ ទាំងអស់នេះដែលយើងមិនអាចទទួលយកបានឡើយ។
ឯកឧត្តម សូមកោតសសើរបងប្អូនពលករខ្មែរយើងគឺជាពលរដ្ឋដ៏ឆ្នើមរបស់ជាតិ រកប្រាក់ចំណូលជួយគ្រួសារ តាមរយៈ កសាង ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍ ប្រទេសជាតិ ១ឆ្នាំ បាន ប្រមាណ ២ពាន់លានដុល្លារ។ បងប្អូនពលករ ចេះជំនាញកាងារដែលកំពុងធ្វើពេលត្រឡប់ទៅវិញមានការងារនិងកសាងប្រទេសតាមរយៈការងារនៅក្នុងស្រុកយើង។បងប្អូនបាន ជួយ ផ្សារភ្ជាប់ ទំនាក់ទំនង រវាងប្រជាជន និង ប្រជាជន ប្រទេសទាំងពីរឈ្នះឈ្នះទាំងអស់គ្នា

ឯកឧត្តមលើកឡើងថា សភាពការណ៍ប្រទេសកម្ពុជាកំពុងល្អណាស់
ទី១. សន្តិភាពស្ថិរភាព យើងបានរកឃើញនិងចាត់វិធានការទាន់ពេលវេលាចំពោះអំពើក្បត់ជាតិ របស់ លោក កឹម សុខា និង បក្សCnrp ហើយចាត់វិធានការតាមច្បាប់។ បក្សប្រឆាំងបានអនុវត្តអំពើក្បត់ជាតិដែលមិនអាចលើកលែងបាន មានភស្តុតាងជាក់ស្ដែង ដែលត្រូវអនុវត្តតាមច្បាប់។
នេះជាជោគជយ័ធំធេងរបស់កម្ពុជាយើង ដែលទប់ស្កាត់អំពើក្បត់ជាតិ រក្សាសុខសន្តិភាពជាតិយើង។
ទី២. កំណើនសេដ្ឋកិច្ច ៧% ការងារធ្វើ ៩៩.៣%
ទី៣. ជីវភាពធូធារ ប្រាក់ខែមន្ត្រីរាជការ មានការកើនឡើងជា បន្តបន្ទាប់
-មានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ ថែទាំសុខភាព ព្យាបាលជម្ងឺមិនបាច់បង់ប្រាក់
-ថ្លៃទឹកភ្លើងចុះថោក តម្លៃជួលផ្ទះ មិនឡើងថ្លៃ
-កម្មការីនីឆ្លងទន្លេមានប្រាកឧបត្ថម ពី៤០ម៉ឺនរៀល ៨០ម៉ឺនរៀល និង១២០ ម៉ឺនរៀល
-ឆ្នាម២០១៩មានរបបចូលនិវត្តសម្រាប់បងប្អូនកម្មករកម្មការិនី
-បងប្អូននៅថៃក៏អាចមានរបបចូលនិវត្តនេះដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនពលករ
-រស់នៅ ធ្វើការងារ គោរពច្បាប់អនុវត្តតាមច្បាប់មានសុវត្ថិភាព
-ថែរក្សាសុខភាព
-ខំរៀនជំនាញដើម្បីអនាគត
-សាមគ្គីជួយគ្នាខ្មែរនិងខ្មែរ ខ្មែរ និងថៃ
-សុំស្ថានទូតបន្តយកចិត្តទុកដាក់តាមដានដោះស្រាយរាល់បញ្ហានានាស្របតាមច្បាប់នៃប្រទេសថៃនិង អនុស្សរណនៃការយោគយល់គ្នានៃប្រទេសទាំងពីរ។

សម្រាប់ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយគណបក្សប្រជាជនបានគ្រប់ៗគ្នា ដើម្បីគណបក្សបន្តដឹកនាំប្រទេស ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។