មន្ទីរ​គណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំពង្រឹងសកម្មភាពសមាជិកគណបក្សចំណុះមន្ទីរ អង្គភាពជុំវិញខេត្ត


សៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅមន្ទីរ​គណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំពង្រឹងសកម្មភាពសមាជិកគណបក្សចំណុះមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីចូលរួមអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណបក្សខេត្ត ឯកឧត្តម លី ឡេង ឯកឧត្តម ស៊ាក ឡេង អនុប្រធានគណបក្សខេត្ត និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការគណបក្សខេត្ត, សមាជិកសមាជិកាគណបក្សប្រជាជនចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋាន និងចំណុះគណៈកម្មាធិការសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណជាង៥០០នាក់៕