ឯកឧត្តមនាយឧត្តមសេនីយ៍ អីុ ឈាន រួមជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញបំពេញទស្សនកិច្ចនៅកងពលតូចថ្មើរជើងលេខ៧០


ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ អីុ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម WEI FENGHE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្តដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅកងពលតូចថ្មើរជើងលេខ៧០។