នៅព្រឹក ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨ ឯកឧត្តម សៅ សារ៉ាត់ ជំនួយការឯឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ រួមនិង ឯកឧត្តម ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ ការសាងសង់ផ្លូវ១ខ្សែប្រវែង ១៦គីឡូម៉ែត ស្ពានពីរកន្លែងនិងដាក់លូប្រាំកន្លែងតភ្ជាប់ពីផ្លូវជាតិលេខ៥៧ ទៅដល់ក្នុងភូមិប៉ាងរលឹម ភូមិអូរខ្ទីង និងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺដើម្បីឆ្លើយតប និងដោះស្រាយការលំបាកធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទាំងបីភូមិមកកាន់ទីផ្សារ និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរមកកាន់សាលារៀន ដោយផ្លូវ១ខ្សែថ្មីនេះជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន។