នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ៖ ក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះក្រោមការដឹកនាំពីសម្តេចតេជោ ប្រទេសជាតិមានសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ​


បន្ទាយមានជ័យ ៖ នៅព្រឹកច័ន្ទ៦កើតខែបឋមសាឍ ឆ្នាំច សរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០១៨​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍​គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានាក្នុងវត្តទឹកជុំបរមគង្គា​ បន្ទាយនាង​ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ឃុំឃុំបន្ទាយនាង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជិត៤០០០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ សម្តេចក្រឡាហោម​ ស​ ខេង​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក្រោមយុទ្ធសាស្រ្តឈ្នះ​ ឈ្នះ​ ឈរលើឧត្តមប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋជាធំ​របស់សម្តេចតេជោហ៊ុន​ សែន​ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជាយុវជន​យុវនារី​ទាំងអស់ប្រទេសជាតិមានសុខសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ​ ជាក់ស្តែងសមិទ្ធិផលនានាក្នុងវត្តទឹកជុំបរមគង្គា​បន្ទាយនាង​ដែលយើងបានជួបជុំគ្នាសម្ពោធនៅថ្ងៃនេះ​ ហើយវិស័យពុទ្ធចក្រ​ និងអាណាចក្រ​ទាំងពីរនេះ​ជួយគ្នាទៅវិញទៅមក​គឺផ្នែកអាណាចក្រទទួលផលប្រយោជន៍ពីពុទ្ធចក្រតាមរយៈការជួយអប់រំប្រជាពលរដ្ឋឲ្យកសាងអំពើល្អដែលជាការរួមចំណែកធ្វើឲ្យមានសណ្តាប់ធ្នាប់​ និង សន្តិសុខសម្រាប់សហគមន៍មូលដ្ឋាន​ទន្ទឹមនឹងនេះទីអារាមក៏ជាជម្រករបស់មនុស្សចាស់​ សិស្ស​ និស្សិត បានទទួលការស្នាក់អាស្រ័យបន្តការសិក្សារៀនសូត្រ​ ដែរបច្ចុប្បន្នកម្ពុជាមានវត្តសរុប ៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ៦៦,០៥៦ព្រះអង្គ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានចូលរួមថែរក្សានិងសូមបន្តថែរក្សានូវសន្តិភាពនេះឲ្យបានស្ថិតស្ថេរគង់វង្ស​ដើម្បីបន្តការអភិវឌ្ឍសហគមន៍មូលដ្ឋានយើងឲ្យកាន់តែរុង​រឿង​សំបូរសប្បាយនិងជីវភាពកាន់តែធូរធារសូមបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០​ “​ ស្រួលចាំ​ ស្រួលគិត​ ស្រួលគូស​ “​ នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខ​ ឲ្យបានគ្រប់គ្នា​ ។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា​ បច្ច័យ​ និងអំណោយ​ប្រគេន​ ចែកជូនមាន​ ៖
១.ប្រជាពលរដ្ឋចំនួន៣៤៥១នាក់​ ម្នាក់ៗ​ ទទួលបានសារ៉ុង ១
២.មនុស្សចាស់ពីអាយុ៧០ឆ្នាំឡើងនៅឃុំបន្ទាយនាងចំនួន៤០០នាក់ ក្នុងម្នាក់ៗ ទទួលបាន :​ ថវិកា ២ មុឺនរៀល​ សារ៉ុង ១​ កំសៀវដាំទឹកក្ដៅ​ មី ​ ពិល​ ទឹកដោះគោ​​ ប្រេងកូឡា​ ប្រេងខ្យល់​ ស្ករស អំបិលអ៊ីយ៉ូត​តែ កៅអៀក ។ ល។
៣.​សាលាឃុំបន្ទាយនាង ថវិកា១លានរៀល
៤ . មណ្ឌលសុខភាពឃុំបន្ទាយនាង ថវិកាចំនួន៥០ មុឺនរៀល
៥.ភ្លេងពិណពាទ្យ​ ថវិកា៥០ម៉ឺនរៀល
៦.ជួសជុលផ្លូវប្រវែង២៧០០ម៉ែត្រពីភូមិបន្ទាយនាង​ដល់ភូមិអូរធំ
៧.ជួសជុលផ្លូវប្រវែង៤៦០០ម៉ែត្រពីភូមិទន្លាប់ដល់ភូមិដងរុនកើត
៨.ជួសជុលផ្លូវប្រវែង២១០០ម៉ែត្រ​ពីភូមិព្រៃចង្ហាលិចដល់ភូមិអូរអណ្តូងកណ្តាល
៩.ជួសជុលផ្លូវប្រវែង៥០០ម៉ែត្រ​ នៅភូមិអូរអណ្តូងកណ្តាល
១០.ជួសជុលផ្លូវប្រវែង៧០០ម៉ែត្រ​ នៅភូមិអូរអណ្តូងកើត
១១.ជួសជុលផ្លូវប្រវែង៦៥០ម៉ែត្រ​ នៅភូមិពង្រ
១២.ផ្តល់ផ្លូវប្រវែង៤០០ម៉ែត្រ​ ជូន
​សាលារៀនដងរុន
១៣.ផ្តល់ផ្លូវបេតុង២០០ម៉ែត្រ​ ជូនសាលាអនុវិទ្យាល័យឃីឡិ
១៤.ផ្តល់បណ្ណាល័យ១ខ្នង​ ៣បន្ទប់​ ជូនសាលាបឋមសិក្សាពង្រ
១៥.ផ្តល់អគារសិក្សា១ខ្នង​៥បន្ទប់​ ជូនសាលាបឋមសិក្សាបន្ទាយនាង
១៦.ជួសជុលផ្លូវប្រវែង១​គីឡូម៉ែត្រ​ ក្នុងភូមិជំទាវ
១៧.ប្រគេនបច្ច័យកសាងវត្ត​ទឹកជុំបរមគង្គាបន្ទាយនាង​ចំនួន៥០០០ដុល្លា