ថ្ងៃសៅរ៍ ៤ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២
ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋាន សម្ភារៈប្រើប្រាស់ ដល់ប្រជាការពារចំនួន ៧២ នាក់ របស់សង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងស្វាគមន៍ដោយ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកអធិការក្រុង លោកមេបញ្ជាកងរាជអាវុធហត្ថក្រុង លោកចៅសង្កាត់ ចៅសង្កាត់រង និងប្រជាការពារភូមិ៕
អភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋាន សម្ភារៈប្រើប្រាស់ ដល់ប្រជាការពារចំនួន ៧២ នាក់ របស់សង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង
