EU អឺរ៉ុបបន្តថវិកាជួយសាលាក្តីខ្មែរក្រហម


 Court 27 07 16 2 copy

    សហភាពអឺរ៉ុប បានផ្តល់ថវិកា ២,៩០០,០០០ សែនអឺរ៉ូ ដល់សាលាក្តីខ្មែរក្រហម ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាក្តី ជំនួយថវិកានេះ គឺជាការអនុវត្តសន្យាកាលពីឆ្នាំទៅ ក្នុងចំណោមទឹកប្រាក់សរុប ៨,៩០០,០០០ សែនអឺរ៉ូ

     ក្នុងចំណោមថវិកាជិត ៣លានអឺរ៉ូ គឺ ១,៥០០,០០០ សែន សម្រាប់ភាគីអន្តរជាតិ និង ១,៤០០,០០០ សែនទៀត គឺសម្រាប់ភាគីជាតិ នៃសាលាក្តីខ្មែរក្រហម ។ ជំនួយសហភាពអឺរ៉ុប លើដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម គឺស្ថិតក្នុងចំណោមម្ចាស់ជំនួយធំៗ ពីបណ្តាប្រទេសលើសកលលោក… ហើយបើសរុបទាំងជំនួយចុងក្រោយនេះទៀត បាននាំអោយជំនួយរបស់សហភាពអឺរ៉ុប លើសាលាក្តីខ្មែរក្រហម មានចំនួនទាំងអស់ ១៦,២០០,០០០ សែនអឺរ៉ូ ហើយ ចាប់តាំងពីដំណើរការសាលាក្តី តាំងពីឆ្នាំ ២០០៦ នោះមក ។

     ដំណើរការសាលាក្តីខ្មែរក្រហមបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលសំណុំរឿង ០០២/០២ ។ ជំនួយរបស់សហភាពអឺរ៉ុបនាពេលនេះ ត្រូវគេឃើញថា នៅតែបន្តចំពោះកម្ពុជា បើទោះបីជាប្រធានគណបក្សសង្គ្រោះជាតិ បានព្យាយាម Lobby អោយសភាអឺរ៉ុប កាត់ជំនួយពីប្រទេសកម្ពុជានោះក៏ដោយ ៕

Court 27 07 16 3 copy  Court 27 07 16 4 copy