កុមារកម្ពុជាល្បីឈ្មោះលើអន្តរជាតិ


Student Award 28 07 16 2 copy

     កុមារកម្ពុជា ៥នាក់ បានទទួលមេដាយពីការប្រកួតប្រជែងចំណេះដឹង នៅប្រទេសចិន ។ យោងតាមទំព័រ Facebook របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៧ ខែកក្កដានេះ បានសំដែងការអបអរសាទរ ចំពោះសិស្សានុសិស្ស តំណាងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមេដាយប្រាក់ចំនួន៤ និងមេដាយសំរឹទ្ធចំនួន១ ក្នុងការប្រកួតកម្មវិធី Global Natural History Day ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៧ ឆ្នាំ២០១៦ នៅទីក្រុងសៀងហៃ ប្រទេសចិន ។

     កម្មវិធីនេះ ប្រព្រឹត្តទៅក្នុងគោលបំណងលើកម្ពស់គំនិតច្នៃប្រឌិត ការធ្វើការងារជាក្រុម និងជំនាញស្រាវជ្រាវរបស់កុមារ ដោយមានការអញ្ជើញចូលរួមពីសិស្សានុសិស្សចំនួន ២២០ក្រុម មកពីបណ្តាប្រទេសផ្សេងៗគ្នា ដោយធ្វើការបង្ហាញនូវភាពអស្ចារ្យនៃ ការធ្វើបទបង្ហាញ ជាភាសាអង់គ្លេសជំនាញស្រាវជ្រាវ ការយល់ដឹងពីវប្បធម៌ផ្សេងៗគ្នា និងចំណេះដឹងពីវិទ្យាសាស្រ្តធម្មជាតិជាដើម តាមរយៈភាពច្នៃប្រឌិតក្នុងការតាំង ពិព័រណ៍អំពីប្រធានបទ ដែលជ្រើសរើស ។

Student Award 28 07 16 3 copy

Student Award 28 07 16 4 copy

Student Award 28 07 16 5 copy