ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញយកអត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលកន្លងមកអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់មួយចំនួនខូច.បាត់ និងស្នើសុំធ្វើពីប័ណ្ណចាស់មកថ្មី


នៅរសៀលអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយអាជ្ញាធរសង្កាត់.ភូមិ បានអញ្ជើញនាំយកអត្តសញ្ញាណប័ណ្ណចំនួន៧៨ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះដែលស្ថិតក្នុង ភូមិ១ ភូមិ២ និងភូមិ៣ ដែលកន្លងមកអត្តសញ្ញាណប័ណ្ណរបស់ពួក គាត់មួយចំនួនខូច.បាត់ និងស្នើសុំធ្វើពីប័ណ្ណចាស់មកថ្មី ។ ក្នុងឱកាសនោះ ឯកឧត្តម បានស្នើសុំប្រជាពលរដ្ឋដែល ទើបទទួលបានអត្តសញ្ញាណប័ណ្ណថ្មី និងអ្នកដែលមានស្រាប់អញ្ជើញទៅបោះឆ្នោតអោយបានទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ។