នៅរសៀល ថ្ងៃច័ន្ទ ៦កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មការ ដើម្បីអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មការ ដើម្បីអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ
