ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយខ្លឹមសារប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារ ការចុះបញ្ជីយាន្តជំនិះ ដែលជាកម្មសិទ្ធិឯកជន ការផ្តល់ប័ណ្ណបើកបរ យានយន្ត ប្រភេទក និងខ សម្រាប់ប្រជាពលរដ្ឋខ្មែរក្រោមអធិបតីភាព ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហាររួមនឹងគណប្រតិភូ៤ខេត្ត៖ ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ នៅសាលប្រជុំមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ