នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នៅស្រុកល្វាឯម ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ស្រុក ឃុំ ភូមិ ស្តីពីគោលការណ៍សំខាន់ៗក្នងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការក្នុងរដ្ឋបាល ស្រុក ឃុំ ភូមិ សរុបចំនួន ២០០នាក់។
ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ស្រុក ឃុំ ភូមិ
