កងទ័ព ១ពាក់នាក់ នាំគ្នាប្រកួតកីឡាមិត្តភាព


Manet 29 07 16 2 copy

     លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងគុណភាព និងសមត្ថភាពរបស់នាយទាហាន គឺជាការសំខាន់បំផុត ។ ការលើកឡើងរបស់នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពេលដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបិទកីឡាយោធាផ្ទៃក្នុងរបស់វិទ្យាស្ថាន កងទ័ពជើងគោកប្រចាំឆ្នាំ២០១៦ នៅខេត្តកំពង់ស្ពឺ ដែលមានកងទ័ពចំនួន ១ពាន់ចូលរួមប្រកួត ។

      ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកួតកីឡាផ្ទៃក្នុងរបស់វិទ្យាស្ថាន កងទ័ពជើងគោកប្រចាំឆ្នាំ២០១៦ បានបង្កើតឲ្យមានភាពសប្បាយរីករាយជាមួយគ្នា សុខភាព មិត្តភាព សាមគ្គីភាព និងការខិតខំប្រកួតប្រជែងផ្ទៃក្នុង ។ លោកឧត្តមសេនីយ៍បានលើកឡើងថា កាយសម្បទារឹងមាំ ភាពក្លាហាន សមត្ថភាពនិងភាពជាអ្នកដឹកនាំ គឺជាមូលដ្ឋានរបស់កងទ័ព ។ ចំណែកវិញ្ញាសានៃកីឡានាពេលនេះ គឺបានបង្កប់នូវការជួយគ្នាសាមគ្គីគ្នា ស្រឡាញ់គ្នា ដើម្បីទៅដល់គោលដៅទាំងអស់គ្នា ។

      ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងថា កំណែទម្រង់ និងប្រសិទ្ធភាពរបស់កងទ័ពមាន២ផ្នែក គឺផ្នែករឹងនិងផ្នែកទន់ ។ លោកថា ផ្នែករឹង គឺសំដៅទៅលើសម្ភារៈគ្រឿងសព្វាវុធគ្រឿងបច្ចេកទេស ជីវភាពរស់នៅកងទ័ព និងផ្នែកទន់សំដៅលើគុណភាព សមត្ថភាព និងឆន្ទៈរបស់កងទ័ព ។ លោកឧត្តមសេនីយ៍បានបន្តថា នៅគ្រប់កាលៈទេសៈ នៃប្រទេសកម្ពុជា ត្រូវការកងទ័ពដើម្បីការពារជាតិ ការពារបូរណភាពទឹកដីជានិច្ច ដូច្នេះកងដែលខ្លាំង គឺអាស្រ័យលើកងទ័ពគ្រប់ជាន់ថ្នាក់ តាមឋានានុក្រមទាំងអស់ ហើយការពង្រឹងគុណភាព និងសមត្ថភាពនាយទាហាន គឺសំខាន់ណាស់ ព្រោះថា ការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់នាយទាហាននៅថ្ងៃនេះ គឺជាអនាគតនៃថ្នាក់ដឹកនាំកងទ័ពនៅពេលខាងមុខ ដើម្បីបម្រើជាតិមាតុភូមិប្រកបដោយមោទនភាព ។

Manet 29 07 16 3 copy  Manet 29 07 16 4 copy

Manet 29 07 16 5 copy  Manet 29 07 16 6 copy