ឯកឧត្ដម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត
បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ចំនួន ២៥០គ្រួសារ។
ក្នុងឱកាសនេះ ឯកឧត្ដម បានផ្ដាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំថែរក្សាសុខភាព និងយកចិត្តទុកដាក់ចំពោះការអប់រំ ការសិក្សារបស់កូនចៅ រួមគ្នាក្នុងការអភិវឌ្ឍមូលដ្ឋាន កាត់បន្ថយ និងលុបបំបាតអំពើល្មើសនានាក្នុងមូលដ្ឋាន ពិសេសបទល្មើសព្រៃឈើ នេសាទ និងដីធ្លី ជាដើម។ ជាមួយគ្នានោះឯកឧត្ដម ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់
ឯកឧត្ដមថ្នាក់ដឹកនាំខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានចូលរួម នូវសារ៉ុងចំនួន ០១ក្នុងម្នាក់ៗ។