ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ


នៅព្រឹកថ្ងៃពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បី ផ្សព្វផ្សាយសេចក្តីណែនាំរួម លេខ ០១១ សណន របស់ក្រសួងមហាផ្ទៃ និងគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ។
-ដាក់ចេញផែនការអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សំដៅធានាឲ្យដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៦ ប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

-អំពាវនាវ និងសំណូមពរដល់ថ្នាក់ដឹក នាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញ កងកម្លាំងសមត្ថកិច្ច ម្ចាស់អាជីវកម្ម សេវាកម្ម អាហារដ្ឋាន សហគ្រាស អ្នកវិនិយោគ និងដៃគូអភិវឌ្ឍដែល បានមកចូលរួមទាំងអស់ សូមធ្វើការលើកទឹកចិត្តដល់មន្រ្តីរាជការ និងបុុគ្គលិកក្រោមឱវាទ បានទៅបោះឆ្នោតគ្រប់ៗគ្នា ។

-ក្តាប់សភាពការណ៍ និងផែនការ ស្តីពីការងារបង្កបង្កើនផល ស្រូវរដូវវស្សា ។

-បូកសរុបរបាយការណ៍ និងដាក់វិធានការដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជួញដូរគ្រឿងញៀន និង ចោរកម្ម . ល ។