កុមារកំព្រា៤នាក់ដែលនៅជាមួយជីដូនចាស់ ជរានិងគ្រួសារមានជំងឺប្រចាំកាយបានទទួលអំណោយមនុស្សធម៌ពីឯកឧត្តមឧកញ៉ាកុយ សុវណ្ណនិងសហការី


កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ឯកឧត្តមឧកញ៉ាកុយ សុវណ្ណ ប្រធានកិត្តិយសសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំងរួមដំណើរដោយសហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភដល់កុមារកំព្រា៤នាក់ដែលរស់នៅជាមួយជីដូន
ចាស់ជរារស់នៅលើដីគេស្ថិតក្នុងភូមិខ្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ​និងគ្រួសារមានជំងឺប្រចាំកាយនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កុយ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចនិងលោកជំទាវតែងតែនឹករលឹក គិតគូរពីសុខទុក្ខ របស់ ប្រជា
ពលរដ្ឋ នៅគ្រប់ទីកន្លែងនៅពេលដែលមានទុក្ខលំបាក គឺសម្តេច តែងផ្តល់ជូននូវអំណោយនិងថវិកាចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

ឯកឧត្តមឧកញ៉ាកុយ សុណ្ណ បានក៏បានផ្តាំផ្ញើដល់លោកយាយហឹម សៃ និង ចៅទាំង៤ ត្រូវខិតខំថែរក្សាសុខភាពដោយរស់នៅស្អាតហូបស្អាតផឹកស្អាតនិងត្រូវបញ្ជូនកុមារដែលគ្រប់អាយុអោយបានរៀនសូត្រហេីយអប់រំកុមារទាំង៤ជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមនិងលោក ញ៉ែម ភឿនត្រូវអនុវត្តលេបថ្នាំអោយបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ។

ក្នុងឱកាសនោះឯកឧត្តមឧកញ៉ាកុយ សុវណ្ណ បានព្រមទាំសហការីបានផ្តល់អំណោយក្នុងមួយគ្រួសារទទួលបានថវិកា៤០ម៉ឺនរៀល អង្ករ៥០
គីឡូក្រាម,មី១កេសខោអាវ៤កម្លេរសារ៉ុង២ក្រម៉ា១និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតនឹងគ្រួសារហឹម សៃទទួលបានកង់មួយគ្រឿងបន្ថែមផងដែរ។