ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធតារាងបាលទាត់ក្រាលស្មៅសិប្បនិម្មិត និងជួបសំណេះសំណាល ចែករង្វាន់សិស្សពូកែថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈព/រស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធតារាងបាលទាត់ក្រាលស្មៅសិប្បនិម្មិត និងជួបសំណេះសំណាល ចែករង្វាន់សិស្សពូកែថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារគណៈព/រស្រុក-ឃុំ, មន្ត្រីគណបក្សស្រុក-ឃុំ, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សរុប ៨៥០នាក់។

ក្នុងឱកាសនេះ ឯឧ បានឧបត្ថម្ភ ៖
*សិស្សពូកែលេខ១ ចំនួន២នាក់ ម្នាក់ៗ ១លានរៀល, លេខ២ ចំនួន ៣នាក់ ម្នាក់ៗ ៦០ម៉ឺនរៀល, លេខ៣ ចំនួន ២នាក់ ម្នាក់ៗ ៤០ម៉ឺនរៀល។

*លោកគ្រូ អ្នកគ្រូ មន្រ្តីសាលាឃុំ ២៤០នាក់ ម្នាក់ៗ ២ម៉ឺនរៀល។

*សិស្សានុសិស្ស, កាកបាទក្រហម, កាយរិទ្ធ ៥៦៥នាក់ ម្នាក់ៗ ១ម៉ឺនរៀល។

*កងកម្លាំងទាំង៣ សរុប ៩០ម៉ឺនរៀល។