អតីតមេដឹកនាំខ្មែរក្រហមតំបន់បីស្រុក ខេត្តរតនគីរី ” អ្នកមិនដែលឆ្លងកាត់សង្រ្គាម មិនដឹងថាសន្តិភាពមានតំលៃប៉ុណ្ណាទេ “


លោក ញ អង្គួត អតីតមេដឹកនាំខ្មែរក្រហមតំបន់បីស្រុក ខេត្តរតនគីរី មានប្រសាសន៍ថា ពួកគាត់បានឆ្លងកាត់សង្រ្គាម និងវេទនាឆ្អែត ហើយពួកគាត់តែងតែបួងសួង ឲ្យសង្រ្គាមសុីវិល នៅស្រុកខ្មែរបានចប់ ពីព្រោះសង្រ្គាមបានបំផ្លិចបំផ្លាញជាតិយ៉ាងច្រើនឥតគណនាបានឡើយ។ លោក ញ អង្គួត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ ដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោកមនោគមនយោបាយបោកប្រាស់ ធ្វើឲ្យប្រទេសអសន្តិសុខនយោបាយ អស្ថេរភាពសង្គម របស់ពួកអាត្មានិយម មិនគិតប្រយោជន៍ជាតិ និងប្រជាជន។ សូមបងប្អូនទាំងអស់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខកំបីខាន។