ផ្លូវលំមួយខ្សែ និងស្រះទឹកមួយកន្លែងក្នុងស្រុកសំរោងទង ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់


នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម០១ខ្សែប្រវែងជាង៦០០០ម៉ែត្រនៅឃុំសំរោងទង និងស្រះទឹក០១កន្លែងមានទំហំ បណ្តោយ២០០ម៉ែត្រ ទទឹង ៩០ម៉ែត្រ និងជម្រៅ៥ម៉ែត្រ នៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

– ជានិច្ចកាលតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជារូបនេះ តែងតែឃើញវត្តមានគ្រប់ទីកន្លែងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ៕