សង្គ្រោះជាតិប្រកាសចូលរួមចលនាអាវខ្មៅ


[fusion_builder_container hundred_percent=”yes” overflow=”visible”][fusion_builder_row][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”][fusion_text]

Black Monday 09 08 16 2 copy

     មន្ត្រីគណបក្សសង្គ្រោះជាតិ បានប្រកាសការចូលរួមក្នុងចលនាអាវខ្មៅ ដែលជាចលនាមួយរងការសង្ស័យថា ជាការប៉ុនប៉ងធ្វើបដិវត្តន៍ តាមការនាំប្រទេសពីសន្តិភាព ធ្លាក់ចូលក្នុងសង្គ្រាម ។ យុទ្ធនាការស្លៀកខោអាវខ្មៅ បាន ប្រកាសចេញមុខលើកដំបូងតាំងពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលត្រូវបានមនុស្សជាច្រើនបារម្ភថាជាក្រុម ចង់បង្កើតការប្រឆាំងភាពស្របច្បាប់របស់និតិរដ្ឋ និងជាការបំផុសធ្វើបដិវត្តពណ៌មួយ ក្នុងគោលបំណងបំផ្លិចបំផ្លាញ សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលអាចឈានទៅរកការបង្កសង្គ្រាមស៊ីវិល ។ សមត្ថកិច្ចត្រូវគេឃើញថា បានតាំងចិត្តរារាំងមិនអោយសកម្មភាពញុះញង់ ធ្វើបដិវត្តពណ៌ណាមួយ បានកើតឡើងក្នុងប្រទេសកម្ពុជាឡើយ ។ ការប្រកាសគាំទ្រដោយចេញមុខនេះ បានធ្វើដោយមន្ត្រីគណបក្ស លោក អេង ឆៃអ៊ាង នៅព្រឹកមិញនេះ ។

     មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ត្រូវបានគេដកស្រង់ប្រសាសន៍ ដែលប្រតិកម្មតបថា ការធ្វើសកម្មភាពណាក៏ដោយ ដែលរំលោភសណ្តាប់ធ្នាប់ ឬបំពានច្បាប់ នឹងត្រូវរាជរដ្ឋាភិបាលចាត់វិធានការណ៍តាមផ្លូវច្បាប់ ។

     សូមជំរាបថា កម្ពុជាគឺជាប្រទេសមួយដែលទើបបញ្ចប់ភ្លើងសង្គ្រាមស៊ីវិល នៅចុងឆ្នាំ ១៩៩៨ ដោយសារនយោបាយឈ្នះៗរបស់ សម្តេចតេជោ ហ៊ុន សែន ។  សម្តេចតេជោធ្លាប់មានប្រសាសន៍ បញ្ជាក់ម្តងហើយម្តងទៀតថា សម្តេចនឹងមិនអោយប្រទេសជាតិ វិលទៅរកភាពចលាចលណាមួយ ដែលនឹងបង្កសង្គ្រាមសាជាថ្មី នៅក្នុងប្រទេសនោះឡើយ ។

Black Monday 09 08 16 3 copy  Black Monday 09 08 16 4 copy

ខាងក្រោមនេះគឺជាសម្លេងដើមរបស់ លោក អេង ឆៃអ៊ាង
[/fusion_text][/fusion_builder_column][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”][youtube id=”https://www.youtube.com/watch?v=EiGVItKPOo4″ width=”700″ height=”350″ autoplay=”no” api_params=”” class=””][/youtube][/fusion_builder_column][/fusion_builder_row][/fusion_builder_container]