ឯកឧត្តមកុយ សុវណ្ណ និងលោកជំទាវសឿ សុជាតា បានអំពាវនាវសិស្សានុសិស្សខិតខំរៀនសូត្រនៅអោយឆ្ងាយពីគ្រឿងញៀនទើបមានអនាគតល្អ


កំពង់ឆ្នាំងៈ ឯកឧត្តម កុយ សុវណ្ណ សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង និង ជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាចនិងលោកជំទាវសឿ សុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័ណ៌ស្នាដៃសិស្សផ្នែកអប់រំបច្ចេកទេស របស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះមរមនាថនរោត្តម សីហមុនី ស្រុកកំពង់ត្រឡាច បានអំពាវនាវទៅកាន់សិស្សានុសិស្សថាៈ សូមក្មួយៗជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយត្រូវខិតខំរៀនសូត្រទើបមានអនាគតល្អដើម្បីបន្តការ
ងារជួយកសាងប្រទេសជាតិ ពីបងៗនិងពូមីងរបស់យើង និងដើម្បីអនាគតរបស់ខ្លួន ។

ឯកឧត្តម និង លោកជំទាវ បានបានផ្តាំផ្ញើដល់សិស្សនុសិស្ស ទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន កុំអោយមានគ្រោះថ្នាក់ក្នុងពេលសិក្សា ដែលវាអាចខូចអនាគតរបស់ខ្លួន ។
ហើយក្មួយៗដែលគ្រប់អាយុបោះឆ្នោតត្រូវតែចូលរួមការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និងរើសថ្នាក់ដឹកនាំរបស់ខ្លួនសំរាប់ដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងរក្សាបានសុខសន្តិភាពជាបន្តទៀត។

នៅក្នុងពិធីបើកពិព័រណ៍ជាស្នាដៃសិស្សក្នុពេលនេះផងដែរ ឯកឧត្តមកុយ សុវណ្ណនិងលោកជំទាវសឿសុជាតា បានស្វាគមន៍រាល់ផលិតផលផ្សេងៗដែលជាស្នា ដៃរបស់សិស្សទាំងអស់ និងសូមអោយក្មួយៗបន្តបង្កើតស្នាដៃនេះជាបន្តទៀត ដើ ម្បីចំណេះដឹង និងបានលើកស្ទួយជីវភាពរបស់ក្រុមរបស់ខ្លួនក្នុងការសិក្សា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមកុយ សុវណ្ណ បានជួយឧបត្ថម្ភដល់សិស្សផ្នែកបច្ចេកទេសទាំង៦ក្រុម ចំនួន៦០០ដុល្លា និងឧបត្ថម្ភដល់វិទ្យាល័យ ចំនួន៥០០ដុល្លាផងដែរ។