គ្រួសារទីទ័លក្រកូនច្រើនបានទទួលអំណោយមនុ ស្សធម៌ពីឯកឧត្តមប្រធានកិត្តិយសសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ គ្រួសារទីទ័លក្រចំនួន ២គ្រួសារនៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះត្រូវបានទទួលអំណោយមនុស្សធម៌ពីឯកឧត្តមកុយ សុវណ្ណប្រធានកិត្តិសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារទីទ័លក្រដល់លំនៅដ្ឋានដោយផ្ទាល់ដៃ។

នៅក្នុងពេលនោះឯកឧត្តម កុយ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំ ណាក់អគ្គមហាសេនាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលកន្លងមកសម្តេចតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូន នៅគ្រប់ទីកន្លែងគ្រប់មូលដ្ឋាន នៅពេលដែលពួកគាត់មានទុក្ខលំបាក គឺសម្តេចតែងផ្តល់ជូននូវអំណោយសង្គ្រោះជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ ដោយមិនបានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

គ្រួសារទីទ័លក្រទាំង២គ្រួសារ សូមគោរពជួនពរដល់សម្តេច ឯកឧត្តម និង សហការីទាំងអស់ សូមទទួលបានជ័យជំនះគ្រប់តួនាទីភារកិច្ច រួមគ្នាដឹកនាំប្រ ទេសជាតិ ប្រកបដោយភាពសុខសាន្ត មានសុខសន្តិភាព មានការអភិវឌ្ឍនភាព លើគ្រប់វិស័យ ដើម្បីប្រជាពលរដ្ឋ ភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត។

ក្នុងឱកាសនោះឯកឧត្តមកុយ សុវណ្ណបានឧបត្ថម្ភ
គ្រួសារទី ០១ អង្ករ ៥០ គីឡូក្រាម មី ១ កេស
ស្កសរ ១ គីឡូ ប្រេងឆារ មួយដបធំ ប្រេងខ្យល់កន្លះឡូ ត្រីខ ខ្ទឹម ទឹកត្រី ទឹកសាអ៉ីវ ថវិកា 500$ + ១៥ម៉ឺនរៀល ។ គ្រួសារទី២ថវិកា៥០ម៉ឺនរៀល
ជូនដល់ប្រជាការពារ អាជ្ញាធរ សរុប ៥០ម៉ឺនរៀល៕