សម្តេចចៅហ្វាវាំងគង់ សំអុល បានថ្លែងថាៈការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្នគឺដោយសារប្រទេសមានសន្តិភាពពេញលេញ


កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំងគង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មា
ធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថាៈការរើនចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្នដោយសារប្រទេសយើងសន្តិភាពពេញលេញហើយសន្តិភាពមានតម្លៃណាស់ សំរាប់គ្រួសារ និង សង្គម ចុងក្រោយនេះសម្តេចតេជោហ៊ុន សែនបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះបានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងទទួលបានសន្តិភាពពេញលេញរយៈពេល២០ឆ្នាំ។ ក្រោយទទួលបានសន្តិភាពសម្តេច
បានបន្ត ដឹកនាំអភិវឌ្ឍន៍ប្រទេសមានការរីកចំរើនលើគ្រប់វិស័យ ដល់បច្ចុប្បន្ន ។

សម្តេច បានថ្លែងបែបនេះ នៅថ្ងៃទីី២៥ ខែមិថុនា ឆ្នាំ២០១៨ក្នុងពិធីជួបសំណេះសំណាលជាមួយ គ្រួសារបក្សចំនួន១.១៧៦នាក់មកពី៣ឃុំគឹឃុំតាជេស ឃុំសែប និង ឃុំអំពិលទឹក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ។

សម្តេច ចៅហ្វាវាំង គង់ សំអុល បានផ្តាំផ្ញើអោយប្រជាពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនដោយរៀបចំឯកសារដែលគ.ជ.ប បានកំណត់ហើយអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨អោយបានគ្រប់គ្នាៗគឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា បន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និង បន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀត។

ចុងបញ្ចប់សម្តេចចៅហ្វាវាំងបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់គ្រួសារបក្សចំនួន១.១៧៦នាក់ម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀល។សម្តេចក៏បានឧបត្ថម្ភដល់អាជ្ញាធរឃុំអំពិលទឹក៤លានរៀលសងថ្លៃឈ្នួលស្ពានឈើព្រែកតាកំផងដែរ៕