សកម្មភាពចូលរួមរបស់បងប្អូនប្រជាកសិករ ក្នុងការជីកប្រឡាយជើងកែ្អបដើម្បីនាំទឹកចូលដល់ស្រែ នៅប្រព័ន្ធធារាសាស្ត្រ ចុងកាល់ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ


សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០១៨ នេះតទៅ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ឱ្យក្រសួងធនធានទឹក និងឧតុុនិយម សាងសង់បន្ថែមនូវប្រឡាយជើងក្អែប (ប្រឡាយបង្ហូរទឹកតូចៗ) ដើម្បីនាំទឹកបន្តពីប្រឡាយមេ ឬប្រឡាយរងនានា ឱ្យចូលដល់ស្រែប្រជាកសិករតែម្តង ។ ការសាងសង់នេះ គឺត្រូវអនុវត្តដោយកម្លាំងពលកម្មរបស់ប្រជាកសិករផ្ទាល់ ។ ការអនុវត្តការងាររបៀបនេះ គឺរាជរដ្ឋាភិបាល មានបំណងឱ្យបងប្អូនប្រជាកសិករ បានទទួលទាំងទឹកចូលដល់ស្រែផង និងបានទទួលទាំងថវិកាតាមរយៈការបញ្ចេញកម្លាំងពលកម្ម ចូលរួមក្នុងការជីកប្រឡាយជើងក្អែបនេះផង ។