មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០២ គ្រឿង ចុះស្តារប្រឡាយ ០១ ខ្សែ ប្រវែង ៥.០០០ ម ដើម្បីនាំទឹកពីអាងទឹកស្នេហ៍ ទៅស្រោចស្រពដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ប្រមាណ ៦៧២ ហិកតា នៅក្នុងឃុំរក្សជ័យ រោងដំរី និងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។