ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង មានប្រសាសន៍ថា សម្តេច តេជោ ហ៊ុន សែន មិនបានមកទទួលមរតករុងរឿងបន្តពីមេដឹកនាំណាមួយនោះទេក្រៅពីយកជីវិតខ្លួនឯងទៅធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយចាប់ផ្តើមកសាងប្រទេសចេញពីគំនរផេះផង់ និងបាតដៃទទេ
ក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រមាណជិត ៩២០ នាក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគណប្រជាជនកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា អ្វីៗគ្រប់យ៉ាង ដែលយើងមានសព្វថ្ងៃគឺបានមកពីការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ និងកសាងប្រទេសជាតិ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី ។
សម្តេចតេជោ ហ៊ុន សែន មិនបានមកទទួលមរតករុងរឿងបន្តពីមេដឹកនាំណាមួយនោះទេក្រៅពីយកជីវិតខ្លួនឯងទៅធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយចាប់ផ្តើមកសាងប្រទេសចេញពីគំនរផេះផង់ និងបាតដៃទទេ រហូតដល់មានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនគួរអោយកត់សំគាល់ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជា ហើយឆ្នាំនេះគឺខួបលើកទី២០ នៃយុទ្ធសាស្ត្រឈ្នះ ឈ្នះ ហើយគាប់ជួនគណបក្សប្រជាជន មានលេខរៀងទី២០ ផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថាដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិ និងរក្សាបានសុខសន្តិភាព យើងទាំងអស់គ្នាត្រូវទៅចូលរួមបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់គ្នាហើយបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០ ដើម្បីបន្តរក្សាសុខសន្តិភាព និអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិ ឃឹម ប៊ុនសុង បានផ្តល់ជូនថវិកា ដល់សមាជិក សមាជិកា ចំនួន ៩២០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀលផងដែរ៕