ប្រជាពលរដ្ឋខេត្តប៉ៃលិន ទទួលបានការវះកាត់ និងព្យាបាលជំងឺភ្នែក ពីអ្នកតំណាងរាស្រ្ត CPP មណ្ឌលប៉ៃលិន


Srey Mom 17 08 16 2

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ បានដឹកនាំប្រជាពលរដ្ឋមកខេត្តប៉ៃលិន ចំនួន ៤៥នាក់ ដែលត្រូវទទួលការវះកាត់ និងព្យាបាលបន្តពីក្រុមគ្រូពេទ្យជំនាញជំងឺភ្នែក ប្រទេសអូស្រ្តាលី នៃសហគមន៍គាំពារភ្នែកកម្ពុជាអន្តរជាតិ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាសចុះពិនិត្យ និងមើលថែទាំប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកជំងឺទាំងអស់ ដោយសម្តេចបានជូនពរឲ្យបងប្អូនទាំងអស់ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អគ្រប់ៗគ្នាផងដែរ។

លោកជំទាវ ក៏បានគូសបញ្ជាក់ផងដែរថា ការរៀបចំជូនបងប្អូនប្រជាពលរដ្ឋអ្នកជំងឺភ្នែក បានមកទទួលការវះកាត់បន្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នារាជធានីភ្នំពេញ នាពេលនេះ គឺក្នុងនាមលោកស្រីជាអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ជាការទទួលខុសត្រូវ ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបក្នុងខេត្ត ដោយនាពេលនេះ ក្រុមការរងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បានរៀបចំជូនពុកម៉ែបងប្អូនអ្នកជំងឺ មានទាំងការធ្វើដំណើរទៅមក ការហូបចុក ស្នាក់នៅ ដើម្បីបង្កភាពងាយស្រួល និងកក់ក្តៅ ជូនប្រជាពលរដ្ឋ ទទួលបានក្នុងវះកាត់ភ្នែក ពីក្រុមគ្រូពេទ្យជំនាញឯកទេស ប្រទេសអូស្រ្តាលី ព្រមទាំងកាត់បន្ថយការចំណាយផ្សេងៗ ជូនប្រជាពលរដ្ឋ ហើយការទទួលខុសត្រូវគ្រប់សកម្មភាព របស់អ្នកតំណារាស្រ្ត គណបក្សប្រជាជនកម្ពុជាគ្រប់រូប ចំពោះប្រជាពលរដ្ឋ គឺបានឆ្លើយតបចំពោះម្ចាស់ឆ្នោតទាំងអស់ដែលទុកចិត្ត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានសហការជាមួយសហគមន៍ គាំពារភ្នែកកម្ពុជាអន្តរជាតិ ដែលមានក្រុមគ្រូពេទ្យជំនាញឯកទេស និងបទពិសោធន៍ខ្ពស់ពីប្រទេសអូស្រ្តាលី បានមកពិនិត្យ ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ កន្លងមក៕

Srey Mom 17 08 16 3  Srey Mom 17 08 16 4

Srey Mom 17 08 16 5  Srey Mom 17 08 16 6

Srey Mom 17 08 16 7  Srey Mom 17 08 16 8