រដ្ឋមន្ត្រីក្រសួងសុខាភិបាលពិនិត្យពេទ្យបង្អែកខណ្ឌដង្កោ


Hospital 18 08 16 2 copy

     រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយ សេចក្តីរាយការណ៍ថា មន្ទីរពេទ្យនេះកំពុងមានការខ្វះខាតទាំងសម្ភារៈបរិក្ខា និងបន្ទប់ប្រើប្រាស់សម្រាប់បម្រើប្រជាពលរដ្ឋ ។

     ការចុះពិនិត្យរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើឡើងនៅរសៀល ថ្ងៃទី១៧ ខែសីហានេះ ដែលមន្ទីរពេទ្យបានស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមអនុប្រធានមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ លោកវេជ្ជបណ្ឌិត វង់ វណ្ណារិទ្ធ លោកបានមានប្រសាសន៍បង្ហាញថា មន្ទីរពេទ្យនេះពិតជាមានការខ្វះខាតមែន ។

     មន្ទីរពេទ្យបង្អែកនេះ គឺជាមន្ទីរពេទ្យទើបតែបង្កើតថ្មីរយៈពេលជាង ២ឆ្នាំ ហើយដំណើរចុះត្រួតពិនិត្យរបស់រដ្ឋមន្ត្រី គឺជាលើកដំបូង ។ មន្ទីរពេទ្យបង្អែកនេះ គឺជាមន្ទីរពេទ្យទទួលពិនិត្យព្យាបាលប្រជាពលរដ្ឋ លើជម្ងឺទូទៅ លើកលែងតែផ្នែកវះកាត់ និងជម្ងឺកាឌីយ៉ូ ហើយប្រសិនបើមានជម្ងឺធ្ងន់ធ្ងរនោះ គេនឹងធ្វើការបញ្ជូនអ្នកជម្ងឺ បន្តទៅមន្ទីរពេទ្យថ្នាក់ជាតិ ។

    អនុប្រធានមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ បានបញ្ជាក់នៅពេលនោះថា សព្វថ្ងៃនេះមន្ទីរពេទ្យបង្អែកនេះ កំពុងតែមានការខ្វះខាតជាច្រើនទាំងបន្ទប់ប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយបន្ទប់ដែលប្រើប្រាស់សព្វថ្ងៃ គឺជាបន្ទប់ដែលគេបានខ្ចីពីមណ្ឌលសុខភាព ។ លោកវេជ្ជបណ្ឌិត វង់ វណ្ណារិទ្ធ បានបន្តថា កន្លងមកមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ធ្លាប់បានស្នើទៅកាន់ក្រសួងសុខាភិបាល ក្នុងការសាង់សង់អគារថ្មីសម្រាប់បំពេញការខ្វះខាតផងដែរ ។

Hospital 18 08 16 3 copy  Hospital 18 08 16 4 copy

Hospital 18 08 16 5 copy  Hospital 18 08 16 6 copy