ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សស្រុកលើកដែក លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងមូលដ្ឋានស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារស្រ្តីស្រុក ឃុំ ភូមិ ទូទាំងស្រុក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ដាមរី អនុប្រធានគណៈពង្រឹងស្រុក,លោក នូវ សំណាង ប្រធានគណបក្សស្រុក,លោកជំទាវ ចាន់ សុធាវី អនុប្រធានគណៈពង្រឹងស្រុក,លោកជំទាវ រស់ ច័ន្ទផល្លី អនុប្រធានគណៈពង្រឹងស្រុក,លោកជំទាវ ក្នុងក្រុមការងារ ជាប្រតិភូ រួមដំណើរ។
ជាមួយនឹងការសាកសួរសុខទុក្ខ ដល់អង្គពិធី លោកជំទាវ បាន វាយតម្លៃខ្ពស់លើរបាយការណ៍សរុបសភាពការណ៍ការងារ ដែលឆ្លុះ បញ្ចាំងពីលទ្ធផល និង សកម្មភាពការងារ របស់ក្រុមការងារស្រ្តីស្រុក ឃុំ ភូមិ នៅស្រុកលើកដែក ផ្តើមចេញពីការក្តាប់បាន ខ្លឹមសារគោលនយោបាយបក្ស ពិសេសភាពរឹងមាំខាងទស្សនៈ គោលជំហរ ទទួលខុសត្រូវក្នុងតួនាទី ជាមន្ត្រីបង្គោលរបស់គណបក្ស ធ្វើឲ្យការអនុវត្តកម្មវិធីនយោបាយគណបក្ស ក៏ដូចកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចជោគជ័យពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ទ្រោលសភាពការណ៍ ការពារសន្តិភាព មានកិច្ចអភិវឌ្ឍន៍គ្រប់វិសយ័គ្រប់កាល:ទេសៈ ។
ជាមួយនេះដែរ លោកជំទាវបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការវិវត្តប្រែប្រួលពីទឹកដីដែលបែកបាក់ ជាទឹកដីឯកភាពជាតិតែមួយ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិសយ័។
លោកជំទាវបានណែនាំ និងផ្តាំផ្ញេី :
* ក្រុមការងារស្ត្រីគ្រប់ថ្នាក់ ត្រូវតាមដានសភាពការណ៍នយោបាយជាតិ អន្តរជាតិ ដើម្បីមានមូលដ្ឋានចំណេះដឹង សម្រាប់ធ្វើការឃោសនា អប់រំសតិអារម្មណ៍ នយោបាយ ដល់សមាជិកយើង ទប់ស្កាត់ភាពងាយជឿរបស់ប្រជាជន តាមការការភូត កុហកបោកប្រាស់ ពីសំណាក់ជនអគតិមួយចំនួន។
*សំណូមពរក្រុមការងារស្ត្រីយើង បង្កើនការចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គ្រងគ្រងសមាជិកបក្សជាស្រ្តី បង្ហាត់បង្ហាញអំពីរបៀបបោះឆ្នោត នាំគ្នាទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា ដើម្បីសម្រេចជោគជយ័តាមផែនការកំណត់ ។