សន្តិភាពគឺជាឫសគល់នៃការអភិវឌ្ឍ គណបក្សប្រជាជនកម្ពុជាគឺជាឫសគល់នៃសន្តិភាព


ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ មិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ហ៊ុន ម៉ានិតប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាសទីស្នាក់ការបក្សឃុំតាអុងនិងប្រកាសបញ្ចូលសមាជិកបក្សថ្មីដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕