សម្តេចចៅហ្វាវាំង គង់ សំអុល បានថ្លែងថាៈសន្តិភាពមានតម្លែណាស់សំរាប់ការអភិវឌ្ឍទាំងគ្រួសារនិងសង្គម


កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំងគង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថាៈសន្តិភាពមានតម្លៃណាស់ សំរាប់ការអភិវឌ្ឍទាំងគ្រួសារនិងសង្គម ហើយ ចុងក្រោយនេះសម្តេចតេជោហ៊ុន សែនបានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះបានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងទទួលបានសន្តិភាពពេញលេញរយៈពេល២០ឆ្នាំ។ ក្រោយទទួលបានសន្តិភាពសម្តេចបានបន្ត ដឹកនាំអភិវឌ្ឍន៍ប្រទេសមានការរីកចំរើនលើគ្រប់វិស័យ ដល់បច្ចុប្បន្ន

សម្តេច បានថ្លែងបែបនេះ នៅថ្ងៃទី២៧និង២៨ ខែមិថុនា ឆ្នាំ២០១៨ក្នុងពិធីជួបសំណេះសំណាលជាមួយ គ្រួសារបក្សចំនួន៨៨១គ្រួសារក្នុងឃុំខុនរ៉ងនិងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមគុយ សុផលនិងឯកឧត្តមឈា ហនព្រមទាំង ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ។

សម្តេច ចៅហ្វាវាំង គង់ សំអុល បានផ្តាំផ្ញើអោយ ប្រជាពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនដោយរៀបចំឯកសារដែលគ.. បានកំណត់ហើយអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨អោយបានគ្រប់គ្នាៗគឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា បន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និង បន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀត។

ចុងបញ្ចប់សម្តេចចៅហ្វាវាំងបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់គ្រួសារបក្សចំនួន៨៨១គ្រួសារម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀល។