ក្រោយពីការចុះពិនិត្យទីតាំងផ្លូវដែលបានបិទកន្លងមកត្រូវបានបញ្ចប់ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដ្ឋបាល ព្រមទាំងក្រុមការងារចម្រុះគណៈកម្មការរដ្ឋបាលបានអញ្ជើញប្រជាពលរដ្ឋរស់នៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបដែលកំពុងជួយបញ្ហាបិទផ្លូវចាស់ ដើម្បីមកពិភាក្សារកដំណោះស្រាយបើកផ្លូវចាស់មួយខ្សែស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជាលទ្ធផល គណៈកម្មការរដ្ឋបាលបានសម្រេចបើកផ្លូវចាស់មួយខ្សែ ដែលបានបិទដោយម្ចាស់ក្បាលដីលេខ៥១ ជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាធម្មតាវិញ និងសម្រេចកំណត់ទំហំប្រឡាយ និងផ្លូវ១៣ ម៉ែត្រ និងរៀបចំចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ៕